ក្រុមហ៊ុន Huawei បញ្ចេញស្មាតហ្វូនស៊េរីថ្មីដែលអាចបត់បាន ព្រមជាមួយនឹងការប្រើប្រាស់ បច្ចេកវិទ្យា 5G

អេស្ប៉ាញ៖ ក្រុមហ៊ុន Huawei បានសម្ពោធស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ដែលអាចបត់បាន និងដំណើរការបច្ចេកវិទ្យា 5G កាលពីថ្ងៃចុងសប្តាហ៍មុននេះ ក្នុងកម្មវិធីសន្និសីទទូរសព្ទពិភព លោក (Mobile World Congress) នៅទីក្រុង Barcelona ហើយនេះជាការបង្ហាញសាច់ដុំទៅ ទីក្រុងវ៉ាស៊ីនតោន ដែលព្យាយាមរារាំងបច្ចេកវិទ្យា 5G របស់ខ្លួន។

ការបង្ហាញស្មាតហ្វូនដែលអាចបត់បាននេះ ពិតជាបានទាក់ទាញការចាប់អារម្មណ៍របស់ អ្នកចូលរួមយ៉ាងខ្លាំង ក្នុងសន្និសីទទូរសព្ទពិភពលោកនេះ ដោយសារស្មាតហ្វូន Huawei Mate X អេក្រង់របស់វាមានព័ទ្ធជុំវិញនៅផ្នែកខាងក្រៅ ដែលយើងនៅតែអាចមើលបាន នៅពេលដែលនៅបិទ។ សូមរំលឹកផងដែរថា សហរដ្ឋអាមេរិកបានដាក់សម្ពាធលើក្រុមហ៊ុន Huawei យ៉ាងខ្លាំង ដោយបានចោទប្រកាន់ថា ក្រុមហ៊ុននេះបានប្រើឧបករណ៍បច្ចេកវិទ្យារបស់ខ្លួន ដើម្បីស៊ើបការណ៍រឿងសម្ងាត់ប្រទេសលោកខាងលិច។ មិនតែប៉ុណ្ណោះ អាម៉េរិកក៏ អំពាវនាវឲ្យប្រទេសជាសម្ព័ន្ធភាពរបស់ខ្លួន កុំប្រើបច្ចេកវិទ្យារបស់ Huawei ផងដែរ។

យ៉ាងណាមិញ Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនធំបំផុតលំដាប់ថ្នាក់លេខពីរក្នុងពិភព លោក និងជាក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍បច្ចេកវិទ្យាប្រព័ន្ធទូរសព្ទឈានមុខនេះ បានបដិសេធ និងច្រានចោលការចោទប្រកាន់ទាំងស្រុងម្តងហើយម្តងទៀតថា ហើយអះអាងថា ខ្លួនមិនបានប្រើឧបករណ៍បច្ចេកវិទ្យា ដើម្បីស៊ើបការរឿងសម្ងាត់របស់ប្រទេសណាមួយឡើយ ហើយថា ការចោទប្រកាន់នេះ សុទ្ធតែជាហេតុផលនយោបាយរបស់សហរដ្ឋអាម៉េរិក៕ម.ន

 

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner