អាម៉េរិក-ចិន បិទបញ្ចប់កិច្ចពិភាក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាស្ថាពរហើយ

សហរដ្ឋអាម៉េរិក៖ កិច្ចពិគ្រោះពិភាក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិកជុំទី៧ បានបិទបញ្ចប់ហើយ នៅទីក្រុងវ៉ាស៊ីនតោនកាលពីថៃ្ងទី២៤ ខែកុម្ភៈនេះ។

បន្ទាប់ពីធ្វើការពិគ្រោះពិភាក្សារយៈពេល៤ថ្ងៃ ភាគីទាំងពីរបានអនុវត្តបន្ថែមទៀតនូវគំនិតឯកភាពគ្នាដ៏សំខាន់ ដែលបានឈានដល់ដោយប្រមុខរដ្ឋនៃប្រទេសទាំងពីរ នាអំឡុងជំនួបសន្ទនានៅប្រទេសអាហ្សង់ទីន ហើយបានទទួលវឌ្ឍនភាពគួរឲ្យកត់សម្គាល់លើបញ្ហាជាក់លាក់ ដែលទាក់ទងនឹងការផ្ទេរបច្ចេកវិទ្យា ការការពារកម្មសិទ្ធិបញ្ញា វិស័យសេវាកម្ម កសិកម្ម និងអត្រាប្តូរប្រាក់ជាដើម។

ក្នុងកិច្ចពិគ្រោះពិភាក្សាវគ្គនេះ ភាគីទាំងពីរនៅបានកំណត់ថា ធ្វើតាមការណែនាំរបស់ប្រមុខរដ្ឋប្រទេសទាំងពីរ ដើម្បីធ្វើការងារជំហានបន្ទាប់ឲ្យបានល្អ។ ប្រការនេះបង្ហាញឲ្យដឹងថា ប្រមុខរដ្ឋប្រទេសទាំងពីរ បានដើរតួនាទីដឹកនាំដ៏សំខាន់ជានិច្ច ក្នុងការដោះស្រាយបញ្ហាវិវាទផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងអាម៉េរិកដោយសមរម្យ ហើយរបៀបដើម្បីអនុវត្តន៍មតិឯកភាពគ្នាដ៏សំខាន់ ដែលប្រមុខរដ្ឋប្រទេសទាំងពីរបានឈានដល់ គឺអាស្រ័យលើប្រាជ្ញា និងបទពិសោធន៍របស់ក្រុមសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃភាគីទាំងពីរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner