មេដឹកនាំកូរ៉េខាងជើងបានទៅដល់ប្រទេសវៀតណាមហើយ សម្រាប់ជំនួបកំពូល

កូរ៉េខាងជើង៖ សារព័ត៌មាន CGTN បានរាយការណ៍ថា រថភ្លើងពិសេសរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅដល់ប្រទេសវៀតណាម  ហើយនៅព្រឹកថ្ងៃអង្គារ៍នេះ ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់រដ្ឋធានីហាណូយ ជាទីដែលរូបលោកនឹងត្រូវជួបជាមួយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ក្នុងអំឡុងជំនួបកំពូលលើកទី២ នៅថ្ងៃទី២៧ និងទី២៨ ចុងខែកុម្ភៈនេះ។
 

ប្រភពបានឱ្យដឹងទៀតថា លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅដល់ស្ថានីយរថភ្លើងទីក្រុង Dong Dang របស់វៀតណាម មានព្រំប្រទល់ជាប់ជាមួយចិននៅព្រឹកថ្ងៃអង្គារ៍នេះ បន្ទាប់ពីជិះរថភ្លើងក្នុងចម្ងាយផ្លូវជាង៤,៥០០គីឡូម៉ែត្រ។ លោក គីម នឹងត្រូវជិះរថយន្ដបន្តឆ្ពោះទៅកាន់ទីក្រុងហាណូយ ក្នុងចម្ងាយផ្លូវ១៧០គីឡូម៉ែត្រ ជាទីដែលមេដឹកនាំកូរ៉េខាងជើងរូបនេះ ត្រូវចូលរួមកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ចាប់ពីថ្ងៃពុធ រហូតដល់ថ្ងៃព្រហស្បតិ៍តសប្ដាហ៍នេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner