វៀតណាមរំពឹងនាំចេញត្រីធូណាកើនដល់១ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០១៩នេះ
អត្ថបទដោយ៖
ហេង វណ្ណា
ការនាំចេញត្រីធូណារបស់វៀតណាមត្រូវបានរំពឹងថា នឹងមានទំហំ១ពាន់លានដុល្លារអាម៉េរិក កើនឡើង៣៥០លានដុល្លារ បើធៀបនឹងឆ្នាំ២០១៨ នេះបើតាមសមាគមនាំចេញអាហារសមុទ្រប្រទេសវៀតណាម ចេញផ្សាយដោយសារព័ត៌មាន Vietnamnews នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
អគ្គលេខាធិការសមាគមនាំចេញអាហារសមុទ្រវៀតណាម លោក Trương Đình Hòe បាននិយាយថា ការនាំចេញបានកើនឡើង១០ភាគរយ ក្នុងនោះ ឆ្នាំមុនមានតម្លៃ៦៥៣លានដុល្លារអាម៉េរិក។ កាលពីឆ្នាំមុន វៀតណាមបាននាំចេញទីកាន់១០៥ទីផ្សារ ក្នុងនោះ រួមមានទាំងសហរដ្ឋអាម៉េរិក អឺរ៉ុប អ៊ីស្រាអែល អាស៊ាន ជប៉ុន កាណាដា ចិន និងម៉ិកស៊ិក ក្នុងនោះ អាម៉េរិកជាទីផ្សារធំជាងគេ ដោយអាម៉េរិកបានទិញត្រីប្រភេទនេះតម្លៃ២៣០លានដុល្លារអាម៉េរិក ពីវៀតណាម កាលពីឆ្នាំ២០១៨៕ម.ន




ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។