Apple សម្រេចឲ្យទិញ iPhone បង់រំលស់មិនយកការប្រាក់នៅចិន

បើទោះបីជា ថ្មីៗនេះ Apple ត្រូវបង្ខំចិត្តទម្លាក់តម្លៃ iPhone ជាច្រើនម៉ូដែលដែលលក់នៅក្នុងប្រទេសចិន ដើម្បីជួយបង្កើនចំនួនលក់ក្នុងទីផ្សារដ៏ធំមួយនេះក៏ដោយ Apple បានបញ្ចេញយុទ្ធសាស្ត្រថ្មីបន្ថែមទៀត ដើម្បីទាក់ទាញអតិថិជនក្នុងប្រទេសចិន។

ជាយុទ្ធសាស្ត្រដែល Apple បានចាប់ដៃគ្នាជាមួយក្រុមហ៊ុនចិន Ant Financial Services Group ដើម្បីផ្ដល់នូវការបង់រំលស់ដោយមិនគិតការប្រាក់សម្រាប់ iPhone ដោយចាប់ផ្តើមកាលពីចុងសប្តាហ៍កន្លងទៅ។

គួរដឹងថា Apple បានធ្វើបែបនេះយូរមកហើយនៅទឹកដីសហរដ្ឋអាម៉េរិក ដែលឲ្យអតិថិជនបង់រំលស់ iPhone មិនគិតការប្រាក់ ក្នុងរង្វង់២៤ខែ។ ប៉ុន្តែសម្រាប់ប្រទេសចិន នេះជាលើកដំបូងបំផុតដែល Apple មានការផ្ដល់ជូនបែបនេះ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner