ការស្ទង់មតិបង្ហាញថា លោក ប្រាយុទ្ធ ចាន់អូចា ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃដដែល

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ទទួលបានការគាំទ្រខ្លាំងជាងគេ ក្នុងការឲ្យបន្តធ្វើជានាយករដ្ឋមន្ត្រី ខណៈដែលគណបក្ស ភឿថៃ ទទួលបានសំឡេងឆ្នោតច្រើនជាងគេ នេះបើតាមការស្ទង់មតិមួយ ចេញផ្សាយសារព័ត៌មានបាងកកប៉ុស្តិ៍ កាលពីចុងសប្តាហ៍។ យ៉ាងណាក៏ដោយ ចំនួនអ្នកបោះឆ្នោតដែលបោះបង់មិនចូលរួមការបោះឆ្នោតមានអត្រាខ្ពស់ជាងមុន នេះបើតាមការប្រភពដដែល។

ការស្ទង់មតិប្រចាំសប្តាហ៍របស់ Bangkok Poll ត្រូវបានចេញផ្សាយកាលពីថ្ងៃសៅរ៍ ដោយបានសាកសួរអ្នកបោះឆ្នោត ជាង១៥០៦នាក់ នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៨ ដល់ ២០ កុម្ភៈ។ គួរបញ្ជាក់ថា ប្រទេសថៃនឹងរៀបចំការបោះឆ្នោតសកល នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ខាងនេះ នឹងក្លាយជាការបោះឆ្នោតដំបូង ចាប់តាំងពីប្រទេសនេះកើតមានរដ្ឋប្រហារយោធាទម្លាក់នាយករដ្ឋមន្ត្រីស្របច្បាប់ កាលពីឆ្នាំ២០១៤៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner