ប្រធានាធិបតីសហរដ្ឋអាម៉េរិកមានសុទិដ្ឋិនិយម ចំពោះជំនួបកំពូលជាមួយប្រមុខដឹកនាំកំពូលកូរ៉េខាងជើង

សហរដ្ឋអាម៉េរិក៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងថា លោកមានសុទិដ្ឋិនិយមចំពោះជំនួបកំពូលរបស់លោក ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលជាកិច្ចខំប្រឹងប្រែងរបស់សហរដ្ឋអាម៉េរិក ដើម្បីបញ្ចប់ការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។

តាមរយៈបណ្តាញសង្គម Twitter លោក ដូណាល់ ត្រាំ បានសរសេរសារបង្ហោះកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុនថា យើងទាំងពីររំពឹងថា នឹងមានការវិវត្តជាបន្តពីជំនួបកំពូលលើកដំបូងនៅប្រទេសសិង្ហបុរី ដែលនោះគឺការលុបបំបាត់នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េទាំងមូល។ នៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ បាននិយាយថា កូរ៉េខាងជើងនៅតែជាការគំរាមកំហែងនុយក្លេអ៊ែរដដែល បើទោះជាប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ធ្លាប់អះអាងថា ទីក្រុងព្យុងយ៉ាងលែងមានការគំរាមកំហែងអ្វីដល់សហរដ្ឋអាម៉េរិកទៀតក៏ដោយ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner