ផឹកសុីជាមួយគ្នាសុខៗស្រាប់តែទាស់សម្តីវាយប្រាវអ្នកចាញ់ចូលពេទ្យអ្នកឈ្នះជាប់ខ្នោះ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសចិត្តខ្លាំងម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ក្រាំងធ្នង់ធ្វើការឃាត់ខ្លួនក្រោយប្រើហិង្សាយកឈើវាយទៅលើជនរងគ្រោះពេលកំពង់ផឹកសុី។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៧ និង៣០នាទីថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០១៩ នៅចំណុចក្នុងការដ្ឋានសំណង់ ផ្លូវបេតុង ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ម៉ុន លិ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ផ្លូវបេតុង ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀ)។ចំណែកជនរងគ្រោះមាន ឈ្មោះ ខៀវ សំណាង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ផ្លូវបេតុង ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (រងបួសរបួសកញ្ចឹងករហើមជាំខ្មៅ)។ ដោយឡែកវត្ថុតាងវន្សល់ទុក ៖ ឈើជ្រុងមួយកំណាត់ប្រវែង១មួយម៉ែត្រ ។

ប្រភពពីលោក ម៉ក់ មី នាយនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់បានឲ្យដឹងថា នៅមុនពេលកើតហេតុ ប៉ុស្តិ៍រដុ្ឋបាលក្រាំងធ្នង់បានទទួលពត៌មានថានៅចំណុចខាងលើ មានករណីបង្កហឹង្សាវាយតប់គ្នា ក្រោយពីទទួលពត៌មានសមត្ថិកិច្ចយើង បានចុះដល់ចំណុចកើតហេតុខាងលើឃើញជាក់ស្តែងក៏នាំខ្លួនជនបង្កយកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅចំពោះមុខសមត្ថកិច្ចជនបង្កបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកឈើជ្រុងវាយលើជនរងគ្រោះពិតប្រាកដមែន ។ បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner