សិង្ហបុរីសម្រេចបង្កើនកញ្ចប់លុយការពារជាតិជិត១៧ពាន់លានដុល្លារ ដើម្បីពង្រឹងសន្តិសុខជាតិ

សង្ហិបុរី៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុសង្ហិបុរីលោក ហេង ស្វីគៀត បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ស្តីពីកញ្ចប់ថវិកាជាតិនាដើមសប្តាហ៍នេះថា រដ្ឋាភិបាលសិង្ហបុរីកំណត់ថវិកាប្រមាណ១៦,៧ពាន់លានដុល្លារ ឬស្មើ៣០ភាគរយនៃកញ្ចប់ថវិកាជាតិសរុប សម្រាប់វិស័យសំខាន់ចំនួនបី រួមមាន ការពារជាតិ សន្តិសុខ និងការទូតសម្រាប់ឆ្នាំ២០១៩។

ក្នុងថវិកាសរុបប្រមាណ១៦,៧ពាន់លានដុល្លារនេះ សិង្ហបុរីគ្រោងនឹងចំណាយ១១,៤ពាន់លានដុល្លារលើវិស័យការពារជាតិ ខណៈការចំណាយលើសន្តិសុខមានទំហំ៤,៩ពាន់លានដុល្លារ និងកិច្ចការបរទេសក្នុងទំហំទឹកប្រាក់៣៦៨លានដុល្លារ។ នាឱកាសនោះដែរ លោក ស្វីគៀត បានសង្កត់ធ្ងន់ថា ការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ខាងលើ គឺពិតជាមានសារៈសំខាន់ដោយមិនអាចខ្វះបានឡើយ ហើយថា យើងនឹងវិនិយោគបន្ថែមទៀត ប្រសិនបើចាំបាច់ដើម្បីការពារអធិបតេយ្យភាពរបស់សិង្ហបុរី និងសុខមាលភាពរបស់ប្រជាជនសិង្ហបុរី។

គួរបញ្ជាក់ផងដែរថា ការលើកឡើងរបស់រដ្ឋមន្រ្តីហិរញ្ញវត្ថុសង្ហិបុរីរូបនេះ ត្រូវបានធ្វើឡើងស្របពេលដែលសិង្ហបុរី និងម៉ាឡេស៊ីកំពុងពិភាក្សាអំពីបញ្ហាទ្វេរភាគីមួយចំនួន រួមមានជម្លោះជុំវិញបញ្ហាព្រំដែនទឹក ការគ្រប់គ្រងផ្លូវអាកាស និងតម្លៃទឹកជាដើម៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner