អគ្គិភ័យឆាបឆេះបេនឡានក្រុងរបស់ក្រុមហ៊ុន បូព៌ាអាស៊ី ដឹកអ្នកដំណើរ រងការខូចខាតយ៉ាងដំណំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ហេតុការណ៍អគ្គីភ័យមួយ កាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ បានឆាបឆេះបេនឡានក្រុងរបស់ក្រុមហ៊ុន បូព៌ាអាស៊ី ដឹកអ្នកដំណើរ ស្ថិតនៅក្រោយសាលាខណ្ឌសែនសុខ ជាប់ផ្លូវបេតុង ក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលជាម្ចាស់ទីតាំងមាន ឈ្មោះ ម៉ង សារឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមេការគ្រប់គ្រងឡានក្រុង ស្នាក់នៅកន្លែងកើតហេតុខាងលើ។ ចំណែកសម្ភារដែលរងការខូចខាតរួមមាន៖ ម៉ូតូ០១គ្រឿងខូចខាតទាំងស្រុង ម៉ាស៊ីនឡាន គ្រឿងឡាន និងរោងជាងដែលមានតៃកុងឡានស្នាក់នៅ។ សមត្ថកិច្ចបានបន្ថែមថា មូលហេតុដែលបណ្តាលឲ្យភ្លើងឆាបឆេះនេះ គឺពុំបានដឹងមូលហេតុឡើយ។

ក្នុងនោះដែរ កម្លាំងជំនាញពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញអស់ចំនួន៤គ្រឿង ដោយប្រើពេលវេលាជិត១ម៉ោងទើបរលត់ទៅវិញជាស្ថាពរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner