សមាជិកព្រឹទ្ធសភាអាម៉េរិកលោក Bernie Sanders ប្រកាសធ្វើជាបេក្ខភាពប្រធានាធិបតីម្តងទៀតនៅឆ្នាំ២០២០
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ សមាជិកព្រឹទ្ធសភាអាម៉េរិកលោក ប៊ឺនី សេនដឺស៍ (Bernie Sanders) បានប្រកាសនៅថ្ងៃអង្គារ៍នេះថា រូបលោកនឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាឆ្នាំ២០២០ខាងមុខនេះ។

សូមរំលឹកថា លោក ប៊ឺនី សេនដឺស៍ ក៏ធ្លាប់ចូលរួមប្រកួតប្រជែងយកតំណែងជាបេក្ខភាពប្រធានាធិបតីអាម៉េរិក តំណាងឱ្យគណបក្សប្រជាធិបតេយ្យកាលពីឆ្នាំ២០១៦ផងដែរ តែត្រូវបរាជ័យក្រោមដៃលោកស្រី ហ៊ីលឡារី គ្លីនតុន។

ឆ្លើយតបនឹងរបស់លោក សេនដឺស៍ នេះដែរ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានថា លោកពិតចូលចិត្តលោក ប៊ឺនី ហើយលោកសង្ឃឹមថា គាត់នឹងធ្វើបានល្អ ប៉ុន្តែជាគំនិតផ្ទាល់ខ្លួនរបស់លោក គឺលោក ប៊ឺនី បានបាត់បង់ឱកាសទៅហើយ និងមានតែរង់ចាំមើលថា គាត់ធ្វើបានល្អដល់កម្រិតណា៕ធ.ដ

