ជនសង្ស័យម្នាក់ត្រូវប៉ូលិសបារាំងបាញ់សម្លាប់ ក្រោយវាយប្រហារដោយកាំបិតរបួសមនុស្សជាច្រើន

បារាំង៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា បុរសម្នាក់ដែលមានកាន់កាំបិត ស្ថិតនៅក្នុងបញ្ជីឈ្មោះដែលត្រូវបានចង់ចាប់ខ្លួនបំផុតនោះ ត្រូវបានបាញ់សម្លាប់ដោយមន្រ្តីប៉ូលិស នៅថ្ងៃអង្គារនេះ បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើឱ្យរបួសមនុស្ស៤នាក់នៅតាមផ្លូវធំមួយនៅទីក្រុងម៉ាកសី។

រដ្ឋអាជ្ញាមូលដ្ឋាន លោក Xavier Tarabeux បាននិយាយថា ជនសង្ស័យបានព្យួរទោសជាប់ពន្ធនាគារ៦ខែកាលពីឆ្នាំមុន ប៉ុន្តែគាត់មិនបានគោរពតាមលក្ខខណ្ឌនៃការជាប់ទោសនេះទេ ហើយថា ដូច្នេះនៅថ្ងៃទី០៧ ខែមករា បុរសនេះត្រូវបានដាក់នៅក្នុងបញ្ជីសម្រាប់ការចាប់ខ្លួន។

យ៉ាងណាមិញ ក្រុមអ្នកស៊ើបអង្កេតមិនបានបង្ហាញអត្តសញ្ញាណរបស់ជនសង្ស័យនោះឡើយ ហើយក៏មិនបាននិយាយផងដែរ អ្វីដែលជាមួលហេតុនៃការវាយប្រហារនេះទេ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner