ប្រធានាធិបតីសហរដ្ឋអាម៉េរិកចុះហត្ថលេខាលើសារាចរណែនាំមួយ ស្តីពីការបង្កើតកងទ័ពអវកាស
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ៍នេះបានចុះហត្ថលេខាលើសារាចរណែនាំមួយ ដោយរៀបរាប់ពីចក្ខុវិស័យរបស់លោកសម្រាប់កងទ័ពអវកាសថ្មីមួយ ដែលថ្ងៃណាមួយអាចនឹងក្លាយជាមែកធាងយោធាដាច់ដោយឡែកមួយទៀត ដែលស្មើគ្នាទៅនឹងកងទ័ពជើងគោក និងជើងទឹក។

លោក ត្រាំ ចង់បង្កើតកងទ័ពអវកាសមួយនេះឡើង ដើម្បីការពារផ្កាយរណប ដោះស្រាយភាពងាយរងគ្រោះនៅក្នុងលំហអាកាស និងអះអាងពីឥទ្ធិពលរបស់សហរដ្ឋអាម៉េរិកនៅដងតារាវិថី។

គួរបញ្ជាក់ថា សារាចរណែនាំខាងលើនេះ អំពាវនាវឱ្យសភាធ្វើសេចក្ដីព្រាងច្បាប់ ដែលនឹងធ្វើឱ្យកងទ័ពអវកាសក្លាយជាមែកធាងមួយ ដែលស្ថិតនៅក្រោមចំណុះកងទ័ពអាកាស គឺស្រដៀងទៅនឹងរបៀបដែលកងទ័ពជើងទឹកត្រួតត្រាលើកងទ័ពម៉ារីនដែរ៕ធ.ដ

