ចិនមានផែនការសាងសង់ស្ថានីយស្រូបថាមពលព្រះអាទិត្យនៅទីអវកាស នាឆ្នាំ២០២១ខាងមុខ

ចិន៖ ប្រទេសចិនមានគម្រោងប្រកបដោយមហិច្ឆតាធំធេងបំផុតមួយ នោះគឺការសាងសង់បណ្តាញស្ថានីយទាញយកថាមពលពន្លឺព្រះអាទិត្យ ដែលនឹងត្រូវបញ្ជូនទៅកាន់ទីអវកាស នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបច្ចេកវិទ្យា និងវិទ្យាសាស្រ្តចិន។

ប្រសិនបើគម្រោងខាងលើទទួលបានជោគជ័យ វានឹងអាចជួយបំពេញតម្រូវការផ្នែកថាមពលនៅក្នុងប្រទេសចិន ដែលកំពុងតែកើនឡើងខ្លាំង ក៏ដូចជាផ្តល់ឲ្យវិស័យអវកាសចិននូវធនធានច្រើនគ្រប់គ្រាន់ សម្រាប់កិច្ចប្រឹងប្រែងសិក្សាស្រាវជ្រាវ និងរុករកនៅក្នុងទីអវកាស។

ប្រភពបន្តថា ស្ថានីយទាញយកថាមពលពន្លឺព្រះអាទិត្យដំបូងគេ បានចាប់ផ្តើមដំណើរការសាងសង់កាលពីប៉ុន្មានសប្តាហ៍មុន នៅឯទីក្រុង Chongqing ភាគនិរតី ហើយនៅចន្លោះឆ្នាំ២០២១ និងឆ្នាំ២០២៥ ចិនរំពឹងថា នឹងអាចបញ្ជូនស្ថានីយខ្នាតតូច និងមធ្យមឡើងទៅកាន់ទីអវកាស ព្រមទាំងស្ថានីយដែលមានកម្រិតផលិតអគ្គីសនីទំហំ១មេហ្គាវ៉ាត់នៅអំឡុងឆ្នាំ២០៣០ ឬយូរជាងនេះ ដើម្បីផ្គត់ផ្គង់ថាមពលសម្រាប់ការប្រើប្រាស់នៅលើផែនដី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner