ឃាត់ខ្លួនជនសង្ស័យ៤នាក់ ក្នុងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ លោកវរៈសេនីយ៍ឯក ហ៊ូរ ម៉េងវ៉ាងអធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់នៅព្រឹកថ្ងៃទី២០នេះថា នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងនគរបាលខណ្ឌសែនសុខ បានឆ្មក់បង្ក្រាប និងចាប់បានជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅភូមិបុរីកម្មករ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ រួមជាមួយវត្ថុតាងមួយចំនួនផងដែរ។ បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការរដ្ឋានគរបាលខណ្ឌសែនសុខដើម្បីអនុវត្តតាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner