វៀតណាមកំណត់ផែនការនាំចេញផលិតផលនេសាទ១០ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០១៩នេះ
អត្ថបទដោយ៖
Kien Sereyvuth
រដ្ឋបាលជលផលវៀតណាម បានដាក់ផែនការនាំចេញផលិតផលជលផលឲ្យបានក្នុងតម្លៃ១០ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០១៩នេះ ជាគោលដៅកំណត់ដោយរដ្ឋាភិបាលត្រឹមឆ្នាំ២០២០ នេះបើតាមសមាគមផលិត និងនាំចេញអាហារសមុទ្ររបស់វៀតណាម ចេញផ្សាយដោយសារព័ត៌មាន Vietnamnews នៅថ្ងៃទី១៨ កុម្ភៈ ២០១៩។

ថ្លែងនៅក្នុងសន្និសីទស្តីពីការផែនការនាំចេញនៅក្រុងហូជីមីញ កាលពីចុងសប្តាហ៍កន្លងទៅ ប្រធានសមាគមផលិតនិងនាំចេញអាហារសមុទ្ររបស់វៀតណាម លោក Ngô Văn Ích បាននិយាយថា ការនាំចេញផលិផលជលផលកាលពីឆ្នាំ២០១៨មានតម្លៃ៩ពាន់លានដុល្លារអាម៉េរិក កើនឡើង៦ភាគរយ បើធៀបនឹងឆ្នាំ២០១៧ ហើយក៏សម្រចតាមគោលដៅកំណត់ដែរ។

លោកថា គ្រាន់តែការនាំចេញត្រីប្រា បានកើនឡើង២៦ភាគរយ ពោលគឺមានតម្លៃ២,២៦ពាន់លានដុល្លារអាម៉េរិក ក្នុងនោះ កើនដោយសារតែកំណើនបញ្ជាទិញរបស់អាម៉េរិកនិងចិន ព្រមទាំងភាពប្រសើរឡើងវិញ នៃទីផ្សារអឺរ៉ុប៕ធ.ដ


