សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបង្ក្រាបសង្វៀនជល់មាន់ និងឃាត់ខ្លួនមនុស្ស៨នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលមិញនេះ កម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍ ចុះទៅបង្ក្រាបស្វៀនជល់មាន់លួចលាក់មួយកន្លែង នៅភូមិស្រែតេជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ និងឃាត់ខ្លួនមនុស្ស៨នាក់ ម៉ូតូ៨គ្រឿង មាន់ជល់៦ក្បាល។

តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោមបញ្ជារបស់លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ ជំរុញឲ្យកម្លាំងយកចិត្តទុកដាក់ ទប់ស្កាត់ បង្ក្រាបរាល់បទល្មើស កើតមានក្នុងមូល
ដ្នាន ដើម្បីរក្សាបាននូវ សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ទើបកម្លាំងអន្តរាគមន៍រួមជាមួយកម្លាំងផ្សេងទៀត សហការចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ដែលបើកលួចលេងជល់មាន់ នៅចំណុចខាងលើ ហើយឃាត់ខ្លួនអ្នកញៀនល្បែង៨នាក់ ម៉ូតូ៨គ្រឿង និងមាន់គកចំនួន៦ក្បាល រួចនាំទៅសាកសួរ និងរក្សាទុកនៅផ្នែកជំនាញ ដើម្បីអនុវត្តន៍បន្តតាមនីវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner