រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាម៉េរិក FAA បញ្ជាក់ថា យន្តហោះត្រកូល Boeing 737 MAX បានបរាជ័យក្នុងការធ្វើតេស្ត

សហរដ្ឋអាម៉េរិក៖ ទីបំផុតការហោះហើរសាកល្បងរបស់យន្តហោះប៊ូអ៊ីងត្រកូល 737 MAX មិនទទួលជោគជ័យក្នុងការធ្វើតេស្តនោះឡើយ នេះបើតាមការប្រកាសលទ្ធផលរបស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាម៉េរិក FAA និងចុះផ្សាយដោយសារព័ត៌មានស៊ីនហួរ ។

នាដើមសប្តាហ៍នេះ អាជ្ញាធរអាកាសចរណ៍សហព័ន្ធអាម៉េរិកបានចាប់ផ្តើមធ្វើការតេស្តពីគុណភាព នៃការហោះហើររបស់យន្តហោះត្រកូលប៊ូអីង 737 MAX ដែលជាជំហានដ៏សំខាន់ ឆ្ពោះទៅរកការសម្រេចសេចក្តីថា តើយន្តហោះប្រភេទនេះ អាចត្រូវអនុញ្ញាតឲ្យប្រតិបត្តិការដឹកអ្នកដំណើរបានវិញដែរឬទេ ក្រោយបញ្ឈរជើងអស់ជាច្រើនខែកន្លងមកនេះ ។

បើតាមអាជ្ញាធរអាកាសចរណ៍សហព័ន្ធអាម៉េរិក FAA ក្រុមហ៊ុនប៊ូអ៊ីងបានបរាជ័យ ក្នុងការបញ្ជូនឯកសារទៅរដ្ឋបាលអាកាសចរណ៍ សហព័ន្ធអាមេរិក ដែលត្រូវរៀបរាប់លម្អិតអំពីការផ្លាស់ប្តូរចំនុចគន្លឹះ នៃប្រព័ន្ធបញ្ជាការហោះហើរស្វ័យប្រវត្តិរបស់ខ្លួន ។ បន្ថែមលើនេះប្រព័ន្ធត្រួតពិនិត្យ ការហោះហើរស្វ័យប្រវត្តិ MCAS មិនមែនជាចំនុចសំខាន់ ដែលក្រុមហ៊ុនអាកាសចរណ៍ ប៊ូអ៊ីងបានផ្តោតអារម្មណ៍។ ប៉ុន្តែបែរជាមកផ្តោតសំខាន់លើប្រព័ន្ធកាត់បន្ថយល្បឿន ដែលមានស្រាប់របស់យន្តហោះទៅវិញ ដែលនេះមិនមែនជាអ្វីដែលរដ្ឋបាល FAA ចង់បាននោះទេ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner