អាជ្ញាធរចុះណែនាំដល់អាជីវករលក់ដូរ និងរៀបសណ្តាប់ធ្នាប់នៅផ្លូវឧកញ៉ា ម៉ុង ឫទ្ធី

ភ្នំពេញ: ដោយមើលឃើញពីភាពគ្មានសណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋានព្រោះតែក្រុមអាជីវករ ក៏ដូចជាម្ចាស់ហាងមួយចំនួន រំលោភយកចិញ្ចើមផ្លូវសាធារណ: ដាក់តាំងរបស់របរ លក់ដូររញ៉េរញ៉ៃ បាត់បង់សណ្តាប់ធ្នាប់សាធារណ: ទើបព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ អាជ្ញាធរសង្កាត់ភ្នំពេញថ្មី ដឹកដោយលោក ជុំ សារ៉ាយ ជាចៅសង្កាត់សហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌ និងសណ្តាប់ធ្នាប់សង្កាត់ ចុះ រៀបចំសណ្តាប់ធ្នាប់ និងជូនដំណឹងដល់ក្រុមអាជីវករដែលរំលោភចិញ្ចើមផ្លូវសាធារណ: នៅផ្លូវឧកញ៉ា ម៉ុង ឫទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោកចៅសង្កាត់ឲ្យដឹងថា ថ្ងៃដំបូងនេះ កម្លាំងរបស់លោកចាប់ផ្តើមចុះរៀបចំសណ្តាប់ធ្នាប់នៅលើកំណាត់ផ្លូវ ឧកញ៉ា ម៉ុង ឫទ្ធី គឺចាប់ពីព្រំប្រទល់ផ្លូវហាណូយ រហូតដល់ផ្លូវ១០០៣ ក្នុងនោះក៏បាន កំណត់ការលក់ដូរជូនបងប្អូនអាជីវករផងដែរ ចៀសវាងការលក់រំលោភបំពាននៅលើចិញ្ចើមផ្លូវសាធារណ:បន្តទៀត ដោយឲ្យលក់ដូរយកតែមួយភាគបីនៃចំណីផ្លូវប៉ុណ្ណោះ។ លោកចៅសង្កាត់ ក៏បានអំពាវនាវផងដែរទៅដល់ក្រុមអាជីវករ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងសោភណ្ឌភាពតាមចិញ្ចើមផ្លូវសាធារណ:ឲ្យបានល្អប្រសើរឡើងវិញ។ ក្នុងនោះធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ចូលរួមអនុវត្តគឺ
ទី១)ហាមដាច់ខាតយកចិញ្ចើមផ្លូវសាធារណ:ធ្វើជាទីតាំងប្រកបអាជីវកម្មគ្រប់ប្រភេទ និងលើកផ្លាកយីហោ។
ទី២)ត្រូវបញ្ឈប់រាល់ការធ្វើអាជីវកម្មលើចិញ្ចើមផ្លូវសាធារណ: ដោយរុះរើ តូបលក់ដូរ និងសម្ភារគ្រប់ប្រភេទ ចេញពីចិញ្ចើមផ្លូវសាធារណ: ជាពិសេស ត្រូវដក និងកាត់ចេញនូវស្លាកយីហោ ដែលដាក់នៅលើចិញ្ចើមផ្លូវ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner