សហរដ្ឋអាម៉េរិកគំរាមដាក់ទណ្ឌកម្មប្រទេស និងក្រុមហ៊ុនប្រេងទាំងឡាយណា ដែលហ៊ានទិញប្រេងពីប្រទេសវេណេស៊ុយអេឡា
អត្ថបទដោយ៖
ហេង វណ្ណា
សហរដ្ឋអាម៉េរិក៖ បណ្ដាប្រទេស និងក្រុមហ៊ុនទាំងអស់នៅលើពិភពលោក នឹងជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាម៉េរិក បើសិនហ៊ានទិញទិញប្រេងពីប្រទេសវេណេស៊ុយអេឡា នេះបើតាមការព្រមានរបស់ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ចន បួលតុន នៅក្នុងថ្ងៃព្រហស្បត្តិ៍ម្សិលមិញ តាមរយៈបណ្តាញសង្គមធ្វីតធើ។
យ៉ាងណាមិញ ការព្រមានរបស់ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិករូបនេះ គឺមិនបានបង្ហាញពីចំណាត់ការដែលខ្លួនត្រូវធ្វើ ក្នុងករណីដែលបណ្តាប្រទេស និងក្រុមហ៊ុនបរទេសណាមួយ ហ៊ានទិញប្រេងពីវេណេស៊ុយអេឡានោះឡើយ។
សូមរំលឹកថា សារព័ត៌មានឥណ្ឌាកាលពីខែមករាកន្លងទៅបានចុះផ្សាយថា ឥណ្ឌានឹងក្លាយជាប្រទេសទិញប្រេងពីវេណេស៊ុយអេឡាដ៏ធំបំផុត ស្របពេលដែលឥណ្ឌាកំពុងរក្សាការទិញប្រេងច្រើនជាង៤០០,០០០បារ៉ែលក្នុងមួយថ្ងៃ ពីប្រទេសវេណេស៊ុយអេឡា៕ម.ន




ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។