មជ្ឈមណ្ឌលអវកាសរុស្ស៊ី៖ ក្រុមផ្កាយរណបអង្កេតទីអវកាសរបស់សហរដ្ឋអាម៉េរិកកំពុងធ្វើការចល័តទ្រង់ទ្រាយធំមិនធ្លាប់មាននៅជុំវិញភពផែនដី

រុស្ស៊ី៖ ឯកសារមួយរបស់មជ្ឈមណ្ឌលអវកាសរុស្ស៊ី Astro Space Center បានឱ្យដឹងថា រុស្ស៊ីចាប់បានសញ្ញានៃការធ្វើចលនាយ៉ាងច្រើនសន្ធឹកសន្ធាប់ នៃក្រុមផ្កាយរណបយោធាក្នុងកម្មវិធីអង្កេតស្ថានភាពភូមិសាស្ត្រនៃទីអវកាសអាម៉េរិក ហៅកាត់ថា GSSAP ដែលស្ថិតនៅក្នុងគន្លងគោចរជុំវិញភពផែនដី។
 
បើតាមឯកសាររបស់មជ្ឈមណ្ឌលអវកាសរុស្ស៊ី ប្រព័ន្ធតាមដានសកម្មភាពផ្កាយរណបក្នុងទីអវកាសរបស់រុស្ស៊ី បានប្រទះឃើញសញ្ញាក្នុងទ្រង់ទ្រាយធំនៃការធ្វើចលនារបស់ផ្កាយរណប GSSAP ចំនួន០៤គ្រឿងរបស់សហរដ្ឋអាម៉េរិក។ មួយគ្រឿងក្នុងចំណោមនោះ ដែលត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ២០១៤ បានធ្វើចលនាគួរឲ្យកត់សម្គាល់ដល់ទៅ៤០០ លើកនៅមុនឆ្នាំ២០១៨។ ក្រៅពីនេះ ពេលខ្លះទៀត ផ្កាយរណបយោធាទាំងនេះ បានទៅត្រួតពិនិត្យផ្កាយរណបដទៃរបស់សហរដ្ឋអាម៉េរិក ។

សូមរំលឹកផងដែរថា កាលពីចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០១៦ សហរដ្ឋអាម៉េរិកបានបញ្ជូនផ្កាយរណប០៤គ្រឿង នៅក្រោមកម្មវិធីអង្កេតស្ថានភាពភូមិសាស្ត្រនៃទីអវកាសអាម៉េរិក GSSAP ដែលមានគោលដៅគ្រប់គ្រងទីអវកាស ដើម្បីបម្រើផលប្រយោជន៍ឲ្យកងទ័ពអាកាសរបស់ខ្លួន៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner