បំផ្ទុះគ្រាប់បែកនៅតំបន់កាស្មៀ ផ្តាច់ជីវិតកងកម្លាំងសន្តិសុខឥណ្ឌា៤០នាក់

ឥណ្ឌា៖ សារព័ត៌មានក្នុងតំបន់បានរាយការណ៍ថា ករណីបំផ្ទុះគ្រាប់បែកដ៏អាក្រក់បំផុតមួយរបស់ក្រុមសកម្មយុទ្ធទៅលើក្បួនរថយន្ដដឹកកងសន្តិសុខឥណ្ឌា នៅឯតំបន់កាស្មៀ បានធ្វើឱ្យមនុស្ស៤០នាក់បាត់បង់ជីវិត និងរថយន្តចំនួន៥គ្រឿងក៏ត្រូវបានបំផ្លាញផងដែរ។

ប្រភពដដែលបានឱ្យដឹងថា ការវាយប្រហារបំផ្ទុះគ្រាប់បែកនេះ បានកើតឡើងនៅលើផ្លូវហាយវ៉េ Srinagar-Jammu ដែលសិ្ថតនៅចម្ងាយ២០គីឡូម៉ែត្រពីទីក្រុង Srinagar នៃតំបន់កាស្មៀ នៅក្នុងថ្ងៃព្រហស្បតិ៍តសប្ដាហ៍នេះ។ បើតាមអាជ្ញាធរឥណ្ឌានោះ រថយន្ដមួយគ្រឿងផ្ទុកដោយគ្រឿងផ្ទុះបានបើកបំបុករថយន្ដក្រុងមួយគ្រឿងដឹកកងកម្លាំងសន្តិសុខឥណ្ឌា ឆ្ពោះទៅកាន់ទីក្រុង Srinagar។

ស្របពេលជាមួយគ្នានេះដែរ ក្រុមសកម្មប្រយុទ្ធ Jaish-e-Mohammad មានមូលដ្ឋាននៅក្នុងប្រទេសប៉ាគីស្ថាន បានចេញមុខអះអាងថា ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារដ៏អាក្រក់នេះ លើកងកម្លាំងសន្តិសុខឥណ្ឌានៅឯតំបន់កាស្មៀចាប់តាំងពីឆ្នាំ១៩៨៩មក៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner