វៀតណាមនឹងបង្កើនការនាំចេញបង្គាទៅកូរ៉េខាងត្បូងដល់តម្លៃ៥០០លានដុល្លារអាម៉េរិក នៅឆ្នាំ២០១៩
អត្ថបទដោយ៖
Kien Sereyvuth
ការនាំចេញបង្គារបស់ប្រទេសវៀតណាមទៅប្រទេសកូរ៉េខាងត្បូងទំនងជាងនឹងកើនឡើង៣០ភាគរយ មានតម្លៃប្រមាណ៥០០លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៩ នេះបើយោងតាមសមាគមផលិតនិងនាំចេញអាហារសមុទ្រវៀតណាម ហៅកាត់ថា VASEP ចេញផ្សាយដោយសារព័ត៌មាន Vietnamnews កាលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។

ប្រភពបន្តថា ការព្យាករណ៍បែបនេះអាចធ្វើទៅបាន ដោយសារតែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-កូរ៉េខាងត្បូង ក្នុងនោះ រក្សាបានស្ថិរភាពតម្រូវការតម្លៃនាំចូលខ្ពស់ និងអំណោយផលពន្ធនាំចូលល្អ។

វៀតណាមបាននាំចេញបង្គាទៅកូរ៉េខាងត្បូង៣៨៦លានដុល្លារអាម៉េរិក កាលពីឆ្នាំ២០១៨ ខណៈដែលកូរ៉េខាងត្បូងជាប្រទេសលំដាប់ទី៥ ដែលទិញបង្គាពីវៀតណាមច្រើនជាងគេក្នុងឆ្នាំ២០១៨ មានតម្លៃ១១ភាគរយនៃតម្លៃនាំចូលបង្គាសរុបរបស់វៀតណាម៕ធ.ដ

