ឆ្នាំ២០១៨ ប្រទេសឡាវទទួលទេសចរបរទេសកើនឡើង៨,២% បើធៀបនឹងឆ្នាំ២០១៧

ឡាវ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ លោក Bosengkham Vongdara បានថ្លែងកាលពីពេលថ្មីៗនេះថា ឆ្នាំ២០១៨ ប្រទេសឡាវបានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន៤លាន១សែន៨ម៉ឺននាក់ បានកើនឡើង៨,២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៧។

ចំណូលសរុបនៃមុខរបរទេសចរណ៍លើសពី៧៥០លានដុល្លារអាម៉េរិក ដែលបានកើនឡើង១៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៧។ ឆ្នាំ២០១៨ ចំនួនអ្នកទេសចរចិនដែលបានធ្វើទេសចរណ៍នៅប្រទេសឡាវលើសពី៨សែននាក់។ លោកបានថ្លែងទៀតថា រដ្ឋាភិបាលឡាវបានព្យាករណ៍ថា ឆ្នាំ២០១៩នេះ នឹងមានអ្នកទេសចរចិនលើសពី១លាននាក់នឹងធ្វើទេសចរណ៍នៅប្រទេសឡាវ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner