សាលារាជធានីភ្នំពេញបើកកិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២
នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ ក្រោមអធិបតីភាពឯកឧត្ដម ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា និងឯកឧត្ដម ហួត ហៃ អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យ និងអនុម័តទៅតាមលើរបៀបវារៈមានដូចខាងក្រោម៖

១)ពិនិត្យ និងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩។
២)ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០១៩ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។
៣)ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងសេចក្ដីណែនាំស្តីពីដំណើរការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានីភ្នំពេញ (២០២០-២០២២) និងសេចក្ដីព្រាងប្រតិទិនការងារសម្រាប់កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានីភ្នំពេញ (២០២០-២០២២)៕ធ.ដ






