ព្រះរាម ព្រះមហាក្សត្រថៃប្រកាសសុំទោសចំពោះបំណងចង់ធ្វើជានាយករដ្ឋមន្ត្រី
ថៃ៖ ព្រះរាម ព្រះមហាក្សត្រថៃ ព្រះនាងម្ចាស់ Ubolratana បានប្រកាសកាលពីយប់មិញ ដោយមានព្រះបន្ទូលសុំទោស ចំពោះព្រះរាជបំណងល្អក្នុងការធ្វើការសម្រាប់ប្រទេសជាតិ ខណៈដែលនយោបាយមានស្ថានភាពមិនសូវល្អ។

ជាការសុំទោស ស្របពេលដែលគណបក្ស Thai Raksa Chart ដែលអនុញ្ញាតឲ្យព្រះនាងឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីនោះ ប្រឈមនឹងការមិនឲ្យចូលរួមការបោះឆ្នោតផងដែរ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី១៣ កុម្ភៈ ២០១៩។

ការតែងតាំងបេក្ខភាពព្រះនាងម្ចាស់រូបនេះដោយបក្ស Thai Raksa Chart ត្រូវបានគណៈកម្មការជាតិរៀបចំការបោះឆ្នោតដកចេញវិញ ក្រោយពេលមានការជំទាស់ពីព្រះមហាក្សត្រ។
គណៈកម្មការជាតិរៀបចំការបោះឆ្នោតពេលនេះ ក៏កំពុងជំរុញឲ្យមានការលុបគណបក្សនេះចេញពីការបោះឆ្នោតជាតិ នៅថ្ងៃទី២៤ មីនា ២០១៩ដែរ ដោយសារតែបញ្ហាតែងតាំងបេក្ខភាពរបស់ព្រះនាងម្ចាស់។

ព្រះនាងម្ចាស់បានរៀបរាប់ថា « ខ្ញុំសុំទោស ដែលនាងខ្ញុំមានទឹកចិត្តស្មោះត្រង់ក្នុងការធ្វើការដើម្បីប្រទេសជាតិ ហើយប្រជាជនថៃបានបានបង្កបញ្ហាដែលមិនគួរកើតមានក្នុងពេលវេលារបស់ពួកយើងទេ»។

គួរបញ្ជាក់ថា ក្រោយពេលរដ្ឋប្រហារយោធាកាលពីឆ្នាំ២០១៤នោះ ប្រទេសថៃត្រូវរៀបចំការបោះឆ្នោតសកល នាថ្ងៃទី២៤ មីនា ២០១៩ ជាការបោះឆ្នោតដែលបញ្ចប់ភាពជាប់គាំង៕ធ.ដ
