បង់ក្លាដែសរារាំងដំណើរដ៏គ្រោះថ្នាក់របស់ជនរ៉ូហ៊ីងយ៉ា ទៅកាន់ប្រទេសម៉ាឡេស៊ី

បង់ក្លាដែស៖ ក្រុមមន្ត្រីបង់ក្លាដែស នៅក្នុងថ្ងៃច័ន្ទនេះ បានគូសបញ្ជាក់ថា កងកម្លាំងសន្តិសុខបង់ក្លាដែសបានរារាំងក្រុមជនមូស្លីមរ៉ូហ៊ីងយ៉ាចំនួន២២នាក់ មិនឲ្យធ្វើដំណើរតាមទូករត់ពន្ធមនុស្សទៅកាន់ប្រទេសម៉ាឡេស៊ី ដែលនេះជាក្រុមទី២ ក្នុងរយៈពេល៣ថ្ងៃដែលត្រូវបានរារាំងមិនឱ្យចាកចេញពីជំរំជនភៀសខ្លួន។

កងទ័ពការពារព្រំដែនបង់ក្លាដែសបានរកឃើញស្ត្រី១១នាក់ ក្មេង១០នាក់ និងបុរសម្នាក់នៅភូមិមួយនៅឆកសមុទ្រ ប៊េនហ្គាល់ នៅជិតព្រំដែនម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ។ បើតាមមន្ត្រីព្រំដែនម្នាក់បាននិយាយថាមនុស្ស២២នាក់នេះ បានបង់ប្រាក់ទៅឱ្យពួកអ្នករត់ពន្ធមនុស្សចំនួន១,២០០ដុល្លារក្នុងម្នាក់ៗ ដើម្បីបានជិះទូកតូចមួយសម្រាប់ការធ្វើដំណើរដ៏គ្រោះនេះ។ ពួកអ្នករត់ពន្ធមនុស្សបានរត់គេចខ្លួន នៅមុនពេលកងកម្លាំងសន្តិសុខបានទៅដល់។

សូមបញ្ជាក់ផងដែរថា ជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ាប្រហែល៧៤០,០០០នាក់ បានរត់ភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាទៅប្រទេសបង់ក្លាដែស បន្ទាប់ពីមានការបង្ក្រាបដោយយោធានៅប្រទេសមីយ៉ាន់ម៉ា ដែលភាគច្រើនជាអ្នកកាន់ព្រះពុទ្ធសាសនានេះ កាលពីខែសីហា ឆ្នាំ២០១៧កន្លងទៅ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner