ការបិទរដ្ឋាភិបាលអាម៉េរិកអាចកើតឡើងជាលើកទី២ ខណៈកិច្ចព្រមព្រៀងសន្តិសុខព្រំដែនកំពុងជាប់គាំង

សហរដ្ឋអាម៉េរិក៖ ការជជែកពិភាក្សារបស់សភាសហរដ្ឋអាម៉េរិក លើកិច្ចព្រមព្រៀងសន្តិសុខព្រំដែនបានជាប់គាំងសាជាថ្មី ជាហេតុធ្វើឲ្យមានក្តីកង្វល់ពីការបិទរដ្ឋាភិបាលអាម៉េរិកជាលើកទី២។ ក្រុមចរចាបានសង្ឃឹមថា នឹងមានកិច្ចព្រមព្រៀងមួយនៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដើម្បីផ្តល់ពេលដល់សភា ក្នុងការអនុម័តច្បាប់នៅក្នុងថ្ងៃសុក្រខាងមុខនេះ ជាពេលដែលកិច្ចព្រមព្រៀងផ្តល់មូលនិធិសហព័ន្ធផុតកំណត់។

ពួកគេនៅតែមានការបែងចែកថា តើជនអន្តោប្រវេសន៍ខុសច្បាប់នឹងត្រូវឃាត់ខ្លួន ឬយ៉ាងណា ឬមួយក៏ត្រូវផ្តល់មូលនិធិដល់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីកសាងកំផែងព្រំដែនសហរដ្ឋអាម៉េរិក និងម៉ិកស៊ិក។

សូមបញ្ជាក់ថា ការបិទរដ្ឋាភិបាលលើកមុន ដែលមានរយៈពេល៣៥ថ្ងៃ គឺជារយៈពេលយូរជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាម៉េរិក ដោយក្រុមកម្មករសហព័ន្ធរាប់ម៉ឺននាក់បានឈប់សម្រាកពីការងារ ខណៈដែលកម្មករផ្សេងទៀត នៅក្នុងសេវាកម្មសំខាន់ៗដូចជានៅឯមន្ទីរពេទ្យ អាកាសយានដ្ឋាន និងស្ថាប័នពង្រឹកច្បាប់ធ្វើការដោយគ្មានប្រាក់ខែ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner