ស្រវឹងស្រាស្រែកឡូឡាជេរប្រមាថឪពុក រហូតឪពុកក្លាយជាឃាតករ

អត្ថបទដោយ៖
Kien Sereyvuth

កណ្ដាល៖ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង២និង១០នាទីមានករណីឃាតកម្ម
មួយបានកើតឡើងនៅផ្ទះជនរងគ្រោះ ភូមិម្កាក់ ឃុំដើមឫស ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល។ សមត្ថកិច្ចស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផង់ បាន ហៅ (ចេវ) ភេទប្រុស អាយុ៣៩ ឆ្នាំ រស់នៅភូមិម្កាក់ ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរកម្មករសំណង់។ រីឯជនសង្ស័យឈ្មោះ ផង់ ជាង ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ត្រូវជាឪពុកបង្កើតជនរងគ្រោះ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា បើយោងតាមចម្លើយសារភាពរបស់ជនសង្ស័យជាឪពុកថា មុនពេលកើតហេតុ នៅថ្ងៃខែនិងឆ្នាំដដែល ជនសង្ស័យបានទៅចូលរួមកម្មវិធីការនៅក្នុងភូមិ ចំណែកឯជនរងគ្រោះក៏បានចូលរួមកម្មវិធីការក្នុងភូមិដែរតែរោងខុសគ្នា។ បន្ទាប់ពីជនសង្ស័យបានត្រឡប់មកដល់ផ្ទះរួចក៏ដេក ហើយជនរងគ្រោះក៏ត្រឡប់មកផ្ទះវិញដែរ រួចបានឡូឡានឹងជេរប្រមាថខ្លួន ទើបខ្លួនឆ្លើយតបវិញថា ឡូឡាអីថ្មើរនឹងហើយមិនចូលដេក។

ភ្លាមនោះជនរងគ្រោះបានទាញដំបងឈើជ្រុងទៅវ៉ៃ តែមិនត្រូវដោយខ្លួនគេចផុត និងមិនតបតវិញទេ។ ជនរងគ្រោះនៅតែស្រែកជេរប្រមាថបន្តទៀត លុះដល់វេលាម៉ោង២និង១០នាទីយប់ ពេលជនរងគ្រោះកំពុងដេកក្នុងអង្រឹងក្រោមផ្ទះ ខ្លួនក៏បានយកដែកជ្រុងជាដែកទល់ទ្វារផ្ទះមកវ៉ៃចំនួន៣ដែក បណ្តាលឲ្យជនរងគ្រោះប្រកាច់ធ្លាក់ពីអង្រឹងស្លាប់តែម្តង។

បន្ទាប់មក ប្រជាពលរដ្ឋនៅក្បែរនោះ រាយការណ៍មកសមត្ថកិច្ច ហើយសមត្ថកិច្ចបានបង្កើតគណៈកម្មការចុះពិនិត្យរួមមាន អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យឃុំ ជំនាញស្រុក ខេត្ត ចុះមកដល់កន្លែងកើតហេតុ ធ្វើការពិនិត្យទៅលើសាកសពឃើញថា ជនរងគ្រោះស្លាប់ដោយអំពើឃាតកម្មពិតប្រាកដមែន៕ធ.ដ ដោយ៖ ខាត់ សុខឿន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner