សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០១៩

កំពត៖ នៅព្រឹកថ្ងៃទី ១១ខែកុម្ភៈ ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨និងលើកទិសដៅអនុវត្តបន្តឆ្នាំ ២០១៩ ក្រោមអិបតីភាព ឯកឧត្តម ជាវ តាយ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត។ កិច្ចប្រជុំនេះមានរយៈមួយព្រឹកដោយមានសមាសភាពចូលរួម ពីប្រធានគណៈកម្មាធិការសាខា សមាជិក សមាជិកា គណៈកម្មាធិការសាខា ប្រធានកិត្តិយសនិងប្រធានគណៈកម្មាធិការអនុសាខាក្រុង ស្រុកទាំង៨និងក្រុមប្រតិបត្តសាខាសរុប៤២នាក់ដោយបានផ្ដោតលើរបៀប វារៈសំខាន់ៗ៖

១-ការពិភាក្សានិងអនុម័ត លើរបាយការណ៍ឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩។

២-ពិភាក្សារៀបចំសន្និបាតរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត អាណត្តិទី៥។

៣-ពិភាក្សារួមលើការរៀបចំទិវា៨ឧសភាឆ្នាំ២០១៩។

          លោកវេជ្ជៈបណ្ឌិត កែវ សុផាន់ នាយកប្រតិបត្តិសាខាកាកបាទក្រហម កម្ពុជាខេត្តកំពត បានអោយដឹងអំពីរបាយការណ៍លទ្ធផលការងារក្នុងវិស័យស្នូលទាំង៤របស់កាកបាទក្រហមកម្ពុជាដែលសាខាកាកបាទក្រហមខេត្តកំពតបានអនុវត្តនៅក្នុងឆ្នាំ២០១៨កន្លងមក ក្នុងនោះរួមមានការងារ លើការគ្រប់គ្រង គ្រោះមហន្តរាយ ការងារសុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍ ការងារលើកកម្ពស់គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌និង ការងារអភិវឌ្ឍស្ថាប័ននិងធនធានដោយក្នុងនោះសម្រេចបានលទ្ធផលគួរអោយប្រសើរ។ ទន្ទឹមនឹងនោះក៏បានដាក់ចេញនូវទិសដៅបង្កើនការអនុវត្តសកម្មភាពបន្តទៀតក្នុងឆ្នាំ២០១៩ ដោយផ្សារភ្ជាប់នូវវិស័យស្នូលទាំង៤ខាងលើអោយបានកាន់តែចំគោលដៅនិងមានប្រសិទ្ធភាពល្អប្រសើរថែមទៀតផងដែរ។

–គួរជំរាបថា៖តាមរបាយការណ៍លទ្ធផលសម្រេចបានក្នុងឆ្នាំ២០១៨កន្លងទៅនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតបានទទួល សមាជិកភាពពីសប្បុរសជន តាមមន្ទីរ អង្គភាពចាប់ពីកិត្តិយសរហូតមកដល់សមាជិកភាពពីថ្នាក់លេខ១ដល់ថ្នាក់លេខ៧សរុប ចំនួន ១០.២២២នាក់ និងទទួលបានទឹកប្រាក់សរុបចំនួន ៦៧.៣៧៥.០០០រៀល។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ជាវ តាយប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងអំណរគុណនិងកោតសរសើរ ដល់សាខាកាកបាទក្រហមខេត្ត ពិសេសថ្នាក់ដឹកនាំនិងសមាជិក គ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ឆ្លើយតបខ្ពស់ ក្នុងសកម្មភាពមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះដោតទទួលបានលទ្ធផលល្អប្រសើរ។ ឯកឧត្តមជាវ តាយ ក៏បានក្រើនរំលឹកផ្ដាំផ្ញើដល់ សមាជិកនៃកិច្ចប្រជុំទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតក្នុងសកម្មភាពវិស័យមនុស្សធម៌ក្នុងខេត្តដើម្បីឆ្លើយតបអោយបានទាន់ពេលវេលាជួយដល់ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះដោយផ្អែកលើគោលការណ៍គ្រឹះទាំង៧របស់កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែនជាប្រធាន៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner