ប្រធានាធិបតីកូរ៉េខាងត្បូង និងសមភាគីសហរដ្ឋអាម៉េរិក នឹងប្រឹក្សាយោបល់គ្នានាពេលឆាប់ៗនេះ ពាក់ព័ន្ធនឹងជំនួបកំពូលលើកទី២រវាងលោក ត្រាំ និងលោក គីម
អត្ថបទដោយ៖
Kien Sereyvuth
កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នាពេលឆាប់ៗនេះ នឹងធ្វើកិច្ចពិភាក្សាជាមួយសមភាគអាម៉េរិក លោក ដូណាល់ ត្រាំ ស្តីពីជំនួបកំពូលលើកទី២រវាងលោក ត្រាំ និងប្រមុខដឹកនំាកូរ៉េខាងជើង លោក គីម ជុងអ៊ុន។

បើតាមការរំពឹងទុកនោះ ការពិគ្រោះយោបល់គ្នារវាងមេដឹកនាំប្រទេសទាំងពីរនឹងត្រូវធ្វើឡើងតាមរយៈការសន្ទនាគ្នាតាមប្រព័ន្ធទូរសព្ទ។ ស្របពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលក្រុងសេអ៊ូលបានលើកឡើងថា សហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង គ្រោងធ្វើកិច្ចពិភាក្សាបន្ថែមទៀតនាសប្តាហ៍ក្រោយ ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលលើកទី២រវាងលោក ត្រាំ និងលោក គីម នៅចុងខែកុម្ភៈនេះ៕ធ.ដ

