យោធារុស្ស៊ីប្រកាសបញ្ចប់ការធ្វើតេស្តប្រព័ន្ធមីស៊ីលវាយប្រហារលើផ្ទៃអាកាស ក្នុងរយៈចម្ងាយ១៥០គីឡូម៉ែត្រ និងនៅកម្ពស់រហូតដល់៣០គីឡូម៉ែត្រ
អត្ថបទដោយ៖
Kien Sereyvuth
រុស្ស៊ី៖ ដំណាក់កាលនៃការធ្វើតេស្តប្រព័ន្ធគ្រាប់មីស៊ីលការពារដែនអាកាសហៅថា ប៉ូលីមិន រ៉េឌុត សម្រាប់បំពាក់នៅលើកងនាវាចម្បាំងប្រភេទ ប្រូជេគ 22350 នោះ បានបញ្ចប់ជាស្ថាពរហើយ នេះបើតាមការលើកឡើងរបស់អគ្គមេបញ្ជាការនៃកងទ័ពជើងរុស្ស៊ី លោក វ្ល៉ាឌីមៀ កូរ៉ូឡេវ។

បើតាមយោធារុស្ស៊ី ប្រព័ន្ធមីស៊ីលការពារអាកាសនេះ មានសមត្ថភាពបាញ់កម្ទេចគោលដៅនៅលើផ្ទៃអាកាស ដែលស្ថិតក្នុងរយៈចម្ងាយ១៥០គីឡូម៉ែត្រ និងនៅកម្ពស់រហូតដល់៣០គីឡូម៉ែត្រ។ ក្រុមនាវាចម្បាំង ហ្គសកូវ ឬក៏ ប្រូជេគ 22350 របស់ប្រទេសរុស្សី អាចធ្វើដំណើរបានរយៈពេល១៥ថ្ងៃ ដោយមិនចាំបាច់ត្រូវការការផ្គត់ផ្គង់ ឬក៏ឥន្ធនៈឡើយ៕ធ.ដ

