នគរបាលប៉ុស្ដិ៍វាលស្បូវឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងករណីប្រើប្រាស់គ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅវេលាម៉ោង០៣និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩  កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍វាលស្បូវ ខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យ២នាក់ នៅរោងកម្មករបុរីមួយកន្លែង ស្ថិតនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១)ឈ្មោះយឿន សីហា ភេទប្រុស អាយុ២២ឆ្នាំ និងទី២)ឈ្មោះហេង សក្តិ ភេទប្រុស អាយុ២៣ឆ្នាំ។ អ្នកទាំងពីរជាកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់បុរីមួយកន្លែង នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ចំណែកវត្ថុតាងដកហូតមាន ឧបករណ៍ប្រើប្រាស់គ្រឿងញៀន១កំប្លេរ។ បច្ចុប្បន្ននេះ ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍វាលស្បូវ បញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីអនុវត្តតាមនីតិវិធី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner