ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា និងកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលមិញនេះ។

លោកអធិការនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ ក្រោយពីកម្លាំងនគរបាលប៉ុស្តិ៍ចំនួន២ បានធ្វើការល្បាតក្នុងមូលដ្ឋាន ឃើញពួកគេគួរឲ្យសង្ស័យ ទើបឃាត់ខ្លួន និងឆែកឆេរមានរក្សាទុកសារធាតុញៀន និងពិនិត្យទឹកនោម ក៏ឃើញមានផ្ទុកនៅសារធាតុញៀនផងដែរ។

លោកបានបន្តទៀតថា ជនសង្ស័យទី១)ឈ្មោះ អេង ពិសិដ្ឋ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងទី២)ឈ្មោះ វាន់ រ៉ាមី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

សម្ភារដកហូត ៖ ក្រាម០២កូនថង់តូច និងម៉ូតូ១គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យទាំង២ និងវត្ថុតាង កំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងអនុវត្តតាមនិតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner