សហរដ្ឋអាម៉េរិកប្តេជ្ញាបន្តបោសសម្អាតក្រុមភេវរកររដ្ឋអ៊ីស្លាម និងស្នើឱ្យសម្ព័ន្ធមិត្តចូលរួមចំណែកបន្ថែមទៀត

សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធនេះ បានសន្យាថា នឹងបន្តផ្តោតលើការបំផ្លាញក្រុមរដ្ឋអ៊ីស្លាមជាអចិន្ត្រៃយ៍ ប៉ុន្តែបានស្នើឱ្យសម្ព័ន្ធមិត្តពាក់ព័ន្ធចូលរួមចំណែកបន្ថែមទៀត ស្របពេលដែល លោក ដូណាល់ ត្រាំ បានអះអាងថាក្រុមភេវរករនេះ នឹងបាត់បង់ទឹកដីរបស់ពួកគេនៅស៊ីរីក្នុងពេលឆាប់ៗនេះ។

លោក ដូណាល់ ត្រាំ បានថ្លែងបែបនេះទៅកាន់មន្ត្រីនានាមកពីបណ្តាប្រទេសជាង៧០ ដែលបានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាគ្នាអំពីរបៀបនៃការប្រយុទ្ធនឹងក្រុមរដ្ឋអ៊ីស្លាម បន្ទាប់ពីលោក ត្រាំ បានបង្កការភ្ញាក់ផ្អើលដល់ពួកគេកាលពីខែធ្នូ ដោយប្រកាសជ័យជម្នះទាំងស្រុង និងបញ្ជាឱ្យដកកងទ័ពទាំង២,០០០នាក់ចេញពីប្រទេសស៊ីរី។

ថ្លែងនៅក្រសួងការបរទេស ប្រធានាធិបតីអាម៉េរិករូបនេះ បានគូសបញ្ជាក់ថា កងទ័ពដែលដឹកនាំដោយអាម៉េរិក និងសម្ព័ន្ធមិត្តឃឺដរបស់ពួកគេ បានរំដោះស្ទើរតែគ្រប់ទឹកដីទាំងអស់ ពីពួកសកម្មប្រយុទ្ធដែលធ្លាប់គ្រប់គ្រងភាគច្រើនលើប្រទេសស៊ីរី និងអ៊ីរ៉ាក់។ លោកបានសង្កត់ធ្ងន់ថា យើងត្រូវប្រាកដថា យើងនឹងធ្វើអ្វីដែលត្រូវធ្វើ ដើម្បីកម្ចាត់រាល់មនុស្សចុងក្រោយនៅក្នុងក្រុមរដ្ឋអ៊ីស្លាម និងការពារប្រជាជនរបស់យើង ពីអំពើភេរវកម្មរបស់ក្រុមជ្រុលនិយមអ៊ីស្លាមនេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner