នៅឆ្នាំ២០១៩នេះ ចិនមានគម្រោងបញ្ជូនយានអវកាសចំនួន៥០គ្រឿងទៅកាន់ទីអវកាស

ចិន៖ នៅក្នុងឆ្នំា២០១៩នេះ ប្រទេសចិននឹងបញ្ជូនយានអវកាសចំនួន៥០គ្រឿងបន្ថែមទៀតទៅកាន់ទីអវកាស តាមរយៈការបាញ់ចំនួន៣០លើក។ នេះបើតាមការការអះអាងរបស់ក្រុមហ៊ុនបច្ចេកវិទ្យា និងវិទ្យាសាស្រ្តអវកាសចិន (CASC) ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន អនុប្រធានក្រុមហ៊ុន CASC លោក យ៉ាង ប៉ាវហួ បានគួសបញ្ជាក់ថា បេសកកម្មដ៏សំខាន់នេះ នឹងរួមបញ្ចូលទាំងរ៉ុក្កែតដឹកយានអវកាសខ្នាតធំ Long March-5 ទី៣ នឹងត្រូវបាញ់នៅខែកក្កដា ខាងមុខ ហើយថាដំបូង យើងមានគម្រោងបាញ់យានទៅកាន់ទីលំហរជាង៣០លើក នៅក្នុងឆ្នាំនេះ និងទី២ ការបាញ់នឹងអនុវត្តន៍នៅលើទីតាំងជាច្រើនកន្លែង។
 
សូមរំលឹកថា កាលពីឆ្នាំមុន ការបាញ់យានអវកាសត្រូវបានធ្វើឡើងនៅលើទីតាំងតែ៣កន្លែងប៉ុណ្ណោះ គឺទីតាំង Jiuquan, Taiyuan និង Xichang តែក្នុងឆ្នាំនេះ ការបាញ់យានអវកាស២លើកទៀត នឹងធ្វើឡើងលើទីតាំង Wenchang ហើយការបាញ់មួយលើកទៀត នឹងធ្វើឡើងនៅក្នុងសមុទ្រ។ ចំណែក រ៉ុក្កែត Chang’e-5 នឹងត្រូវបាញ់នៅដំណាច់ឆ្នាំនេះ ហើយការបាញ់រ៉ុក្កែត Long March-5 Y3 នឹងត្រូវធ្វើឡើងនៅខែកក្កដា ខណៈរ៉ុក្កែតសង្កេតការណ៍ភពព្រះចន្ទ Chang’e-5 ត្រូវបានគេកំណត់ឲ្យបាញ់ទៅកាន់ភពព្រះចន្ទផងដែរ ដើម្បីនាំយកគំរូភពព្រះចន្ទ មកកាន់ផែនដីជាលើកដំបូង៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner