ប្រមុខការទូតសហរដ្ឋអាម៉េរិកនឹងទៅចូលរួមកិច្ចប្រជុំមួយនៅកាណាដា ក្នុងគោលបំណងដោះស្រាយវិបត្តិនៅវេណេស៊ុយអេឡា

ម៉ូស្គូ៖ ក្រសួងការបរទេសអាម៉េរិក នៅថ្ងៃច័ន្ទនេះ បានបញ្ជាក់ថា លោក ម៉ៃ ប៉ុមប៉េអូ នឹងចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមួយ ស្ដីពីការដោះស្រាយវិបត្តិនៅក្នុងប្រទេសវេណេស៊ុយអេឡា ដែលរៀបចំឡើងនៅក្នុងទីក្រុងអូតាវ៉ា ប្រទេសកាណាដា។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាម៉េរិក ប្រមុខការទូតអាម៉េរិករូបនេះ នឹងត្រូវធ្វើដំណើរទៅចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលីម៉ា (Lima Group) លើកទី១០ នៅទីក្រុងអូតាវ៉ា ប្រទេសកាណាដា តាមរយៈវីដេអូ Conference ចេញពីក្រសួងការបរទេសអាម៉េរិក។

សូមជម្រាបផងដែរថា Lima Group គឺស្ថាប័នមួយដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៧ នៅទីក្រុង Lima ប្រទេសប៉េរូ ក្នុងគោលបំណងស្វែងរកដំណោះស្រាយសន្តិភាពឲ្យប្រទេសវេណេស៊ុយអេឡា៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner