លោក ដូណាល់ ត្រាំ៖ គ្មានឡើយគម្រោងដកកងទ័ពអាម៉េរិកចេញពីប្រទេសកូរ៉េខាងត្បូង

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយថា គ្មានឡើយផែនការសម្រាប់ពេលនេះ ក្នុងការកាត់បន្ថយ ឬក៏ដកកងទ័ពអាម៉េរិកចេញពីទឹកដីកូរ៉េខាងត្បូងត្រឡប់មកវិញ មុនពេលឈានដល់ការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយស្ថានីយទូរទស្សន៍ CBS លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា កូរ៉េខាងជើងអាចនឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចដ៏ខ្លាំងក្លា ប៉ុន្តែលោក ត្រាំ បានអះអាងថា វាមិនមែនជាការទាមទារឲ្យផ្លាស់ប្តូររបបដឹកនំាបច្ចុប្បន្នរបស់កូរ៉េខាងជើងនោះឡើយ។

សូមបញ្ជាក់ថា ជំនួបកំពូលលើកទី២រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ត្រូវគេរំពឹងថា នឹងប្រព្រឹត្តទៅនៅចុងខែកុម្ភៈនេះ ខណៈមានការព្រួយបារម្ភថា លោក ត្រាំ អាចនឹងលើកយកការកាត់បន្ថយ ឬ ដកកងទ័ពអាម៉េរិកនៅកូរ៉េខាងត្បូង មកពិភាក្សានៅក្នុងកិច្ចចរចាលុបបំបាត់អាវុធនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner