យាន Parker Solar Probe របស់អង្គការ NASA បញ្ចប់ការធ្វើដំណើរមួយជុំដំបូង ជុំវិញព្រះអាទិត្យ
សហរដ្ឋអាម៉េរិក៖ ទីភ្នាក់ងារអវកាសអាម៉េរិក NASA បានប្រកាសថា យាន ផាកឃើ សូឡា ប្រប របស់ខ្លួនបានបញ្ចប់ការធ្វើដំណើរមួយជុំដំបូងហើយ ជុំវិញព្រះអាទិត្យ។ ក្នុងរយៈពេល០៧ឆ្នាំនៃការបំពេញបេសកកម្មរបស់ខ្លួន យាន ផាកឃើ សូឡា ប្រប នឹងធ្វើការគោចរជុំវិញព្រះអាទិត្យសរុបចំនួន២៤លើក ដោយជុំចុងក្រោយយានអវកាសនេះ នឹងហោះនៅត្រឹមចម្ងាយតែ០៦លានគីឡូម៉ែត្រប៉ុណ្ណោះពីផ្ទៃ អណ្តាតភ្លើងរបស់ព្រះអាទិត្យ ។

អង្គការ NASA បានឱ្យដឹងថា យានអវកាស ផាកឃើ សូឡា ប្រប បានចាប់ផ្តើមការគោចរជុំទីពីររបស់វាហើយ ដើម្បីឆ្ពោះទៅកៀកព្រះអាទិត្យបន្ថែមទៀតបន្តិចម្តងៗនៅថ្ងៃទី០៤ ខែមេសាខាងមុខនេះ។

ការទៅក្បែរព្រះអាទិត្យជាលើកទីពីរក្នុងពេលប៉ុន្មានខែខាងមុននេះ ត្រូវបានគេរំពឹងថា យាន ផាកឃើ នឹងទៅដល់ចម្ងាយប្រហែលជា២៤លានគីឡូម៉ែត្រពីផ្កាយរបស់យើង ដែលស្មើនឹងពាក់កណ្តាលនៃរយៈចម្ងាយកំណត់ត្រា ដែលបង្កើតឡើងដំបូងដោយយាន ហ៊ីលីអូស-ធូ កាលពីឆ្នាំ១៩៧៦៕ធ.ដ
