សហរដ្ឋអាម៉េរិក បង្ហាញការគាំទ្រដល់មេដឹកនាំបក្សប្រឆាំងវ៉េណេហ្ស៊ូអេឡា

សហរដ្ឋអាម៉េរិក៖ សេតវិមានបានលើកឡើងថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានធ្វើកិច្ចសន្ទនាតាមទូរសព្ទជាមួយលោក Juan Guaido មេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡា នៅថ្ងៃពុធនេះ ដើម្បីបង្ហាញការគាំទ្រចំពោះការប្រកាសរបស់លោក Guaido ក្នុងតំណែងជាប្រធានាធិបតី។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានទទួលស្គាល់សេចក្តីប្រកាសរបស់លោក Guaido ដើម្បីដឹកនាំប្រទេសវេណេហ្សូអេឡា ប៉ុន្តែប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro ដែលនៅតែបន្តគ្រប់គ្រងលើកម្លាំងយោធា និងប៉ូលិស បាននិយាយថា លោក Guaido គឺជាផ្នែកមួយនៃផែនការរដ្ឋប្រហារ ដែលដឹកនាំដោយសហរដ្ឋអាម៉េរិក។

ស្របពេលជាមួយគ្នានេះដែរ តុលាការជាន់ខ្ពស់គាំទ្ររដ្ឋាភិបាលបានហាមឃាត់សកម្មភាពលោក Juan Guaido ដែលកំពុងអំពាវនាវឱ្យមានការតវ៉ាទ្រង់ទ្រាយធំតាមដងផ្លូវប្រឆាំងលោក Maduro នៅសប្ដាហ៍នេះ ប្រសើរជាងរត់ចេញទៅក្រៅប្រទេស៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner