ជប៉ុននឹងមានប្រព័ន្ធប្រឆាំងមីស៊ីលដ៏ទំនើបចំនួន២គ្រឿង ក្រោយសហរដ្ឋអាម៉េរិកយល់ព្រមលក់ក្នុងតម្លៃ២,១៥ពាន់លានដុល្លារ
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលក្រុងតូក្យូនឹងមានប្រព័ន្ធប្រឆាំងមីស៊ីល ដែលហៅថា AEGIS Ashore ចំនួន២គ្រឿង បន្ទាប់ពីក្រសួងការបរទេសអាម៉េរិក បានផ្តល់ភ្លើងខៀវដល់គម្រោងលក់វា ក្នុងតម្លៃ២,១៥ពាន់លានដុល្លារ។ ប្រព័ន្ធ AEGIS Ashore គឺជាប្រភេទដាក់ពង្រាយនៅលើដីគោកនៃប្រព័ន្ធប្រឆាំងមីស៊ីលស្នូលរបស់ទ័ពជើងទឹកអាម៉េរិក ដែលជប៉ុនមានរួចស្រេចទៅហើយ នៅលើនាវាពិឃាតមួយចំនួនរបស់ខ្លួន។

ប្រព័ន្ធនេះដែរ នឹងមានសមត្ថភាពបាញ់មីស៊ីលប្រភេទ SM-3 Block IIA/Block IB នៅពេលពួកវាត្រូវដាក់ពង្រាយនៅអំឡុងឆ្នាំ២០២៣ ហើយនឹងមានការប្រើមីស៊ីលប្រភេទល្បឿនលឿនជាងសំឡេង SM-6 តាមក្រោយថែមទៀត ខណៈខេត្ត Akita និង Yamaguchi ត្រូវគេរំពឹងថា នឹងជាទីតាំងសម្រាប់បំពាក់ប្រព័ន្ធនេះ៕ធ.ដ


