មេដឹកនាំអ៊ីរ៉ង់ទទួលស្គាល់ថា ប្រទេសខ្លួនកំពុងប្រឈមនឹងស្ថានភាពសេដ្ឋកិច្ចដ៏លំបាកបំផុតក្នុងរយៈពេល៤០ឆ្នំា

អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី នៅថ្ងៃពុធនេះ បានអះអាងថា ប្រទេសរបស់លោកបានប្រឈមនឹងសំពាធ និងស្ថានភាពសេដ្ឋកិច្ចដ៏លំបាកបំផុតក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ ។ ប្រធានាធិបតីរូបនេះ ថែមទាំងបានសង្កត់ធ្ងន់ទៀតថា ថ្ងៃនេះ បញ្ហារបស់ពួកយើង ដោយសារតែសំពាធពីសហរដ្ឋអាម៉េរិក និងប្រទេសដើរតាមពួកគេ ហើយរដ្ឋាភិបាលអ៊ីស្លាមរបស់លោក មិនមែនជាអ្នកដែលត្រូវថ្កោលទោសនោះទេ។

សូមរំលឹកថា កាលពីឆ្នាំមុន ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិជាមួយអ៊ីរ៉ង់ ហើយថែមទាំងបានដាក់ទណ្ឌកម្មទាំងអស់ឡើងវិញ។ ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មនេះដែរ ក្រុមកម្មករ ដែលរួមទាំងតៃកុងរថយន្តធំ កសិករ និងឈ្មួញចាប់តាំងពីពេលនោះមក បាននាំគ្នាតវ៉ាប្រឆាំងនឹងការលំបាកផ្នែកសេដ្ឋកិច្ចរបស់ពួកគេ ដែលនាំឲ្យមានការប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner