បញ្ហាផ្សែងអព្ទពុល កំពុងបង្ខំឲ្យសាលារៀនជាច្រើននៅទីក្រុងបាងកក ត្រូវបិទទ្វារ

ថៃ៖ ផ្សែងអព្ទពុលបានបង្ខំឱ្យរដ្ឋបាលក្រុងបាងកក ចេញបទបញ្ជាដែលមិនធ្លាប់មានពីមុនមក គឺបិទសាលារៀនជិត៤៥០កន្លែងគិតចាប់ពីថ្ងៃពុធ រហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ ស្របពេលដែលក្រុមអាជ្ញាធរ កំពុងខំប្រឹងប្រែងដោះស្រាយវិបត្តិបរិយាកាសផ្សែងអព្ទពុល ដែលបានធ្វើឱ្យមានការព្រួយបារម្ភខ្លាំងឡើង។

បច្ចុប្បន្នទីក្រុងដែលជាបេះដូងរបស់ប្រទេសថៃនេះ ត្រូវបានគ្របដណ្ដប់ដោយផ្សែងអព្ទដ៏ក្រាស់អស់ជាច្រើនសប្ដាហ៍ ដោយបង្ខំប្រជាជនត្រូវពាក់ម៉ាស និងថែមទាំងបានធ្វើការរិះគន់តាមប្រព័ន្ធផ្សព្វផ្សាយសង្គម ចំពោះការឆ្លើយតបមិនបានល្អប្រសើររបស់រដ្ឋាភិបាល។

ហេតុផលជាច្រើនដែលបង្កឱ្យមានផ្សែងអព្ទអាក្រក់ និងអស់ពេលជាយូរមកនេះ គឺបណ្តាលមកពីផ្សែងចេញពីយានយន្តដែលធ្វើចរាចរ ការសាងសង់ច្រើនគ្មានសណ្តាប់ធ្នាប់ ការដុតស្មៅតាមស្រែចម្ការ និងបរិយាកាសពុលចេញពីរោងចក្រនានានៅក្នុងទីក្រុងបាងកក រួមទាំងផ្សែងមកពីការបូជ្ញាសពផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner