ប្រជាជនចិនចំណាយប្រាក់កាន់តែច្រើនៗឡើង នាឱកាសពិធីបុណ្យចូលឆ្នាំចិនជិតឈានចូលមកដល់

ចិន៖ កម្មវិធីពិព័រណ៍ជាច្រើនប្រភេទ សម្រាប់ពិធីបុណ្យចូលឆ្នាំចិន នឹងមានរៀបចំឡើងនៅទូទាំងប្រទេសចិន ហើយវានឹងទាក់ទាញអ្នកដើរទិញទំនិញជាច្រើននាក់ ដែលកំពុងត្រៀមខ្លួនអបអរសាទរពិធីបុណ្យរយៈពេល១៥ថ្ងៃនេះ ដែលនឹងចាប់ផ្ដើមចាប់ពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នំា២០១៩តទៅ។

ក្រៅពីទំនិញដែលគេតែងទិញសម្រាប់អបអរចូលឆ្នាំចិនទៅ គេក៏ឃើញមានគេលក់ទំនិញនាំចូលជាច្រើនប្រភេទផងដែរ។ ជាក់ស្ដែងនៅឯផ្សារ យីវូ នៅខេត្តជឺជាំង មានផលិតផលប្រហែល៩ម៉ឺនប្រភេទមកពីជាង១០០ប្រទេស និងតំបន់ មានដាក់លក់។

កាលពីពេលថ្មីៗនេះ ពិព័រណ៍រយៈពេល១០ថ្ងៃមួយដែលសម្រាប់ផ្សព្វផ្សាយលក់ទំនិញនាំចូលនៅក្រុងនេះ អាជីវករអាចលក់ទំនិញបានប្រាក់ដល់ទៅ១៩៨លានដុល្លារអាម៉េរិកឯណោះ។ បើនិយាយអំពីការជួបជុំញុំាអាហារពេលល្ងាចវិញ ពលរដ្ឋចិនខ្លះនិយមទៅភោជនីយដ្ឋាន ហើយខ្លះក៏ទិញជាលក្ខណៈខ្ចប់សម្រាប់យកមកពិសារនៅឯផ្ទះជាមួយគ្រួសារ នាឱកាសបុណ្យចូលឆ្នាំចិននេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner