ឃាត់ខ្លួនជនសង្ស័យ០៥នាក់ ពាក់ព័ន្ធនឹងករណីបាក់ទំនប់ទឹកនៅប្រទេសប្រេស៊ីល ដែលផ្តាច់ជីវិតមនុស្សកើនដល់៨៤នាក់ និង២៧៦នាក់បន្តបាត់ខ្លួន

ប្រេស៊ីល៖ អាជ្ញាធរប្រេស៊ីលបានធ្វើការចាប់ខ្លួនជនសង្ស័យ០៥នាក់ ដែលមានជាប់ទាក់ទិនទៅនឹងហេតុការណ៍បាក់ទំនប់ទឹកនៅកន្លែងរុករករ៉ែមួយកន្លែង ក្នុងទីក្រុង ប៊្រូម៉ាឌីញ៉ូ រដ្ឋ មីណាស់ ហ្គែរ៉េស ស្របពេលដែលតួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារគ្រោះមហន្តរាយនេះ បានបន្តកើនឡើងដល់៨៤នាក់ និង២៧៦នាក់ផ្សេងទៀតបន្តបាត់ខ្លួន។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឱ្យដឹងថា ទំនប់ខាងលើនេះ ដែលមានផ្ទុកកាកសំណល់គីមីយ៉ាងហោចណាស់១៣លានម៉ែត្រគូបត្រូវគេវាយតម្លៃថា បានបង្កការបំផ្លិចបំផ្លាញលើផ្ទៃដីទំហំប្រហែល១២៥ហិកតា។

ស្របពេលជាមួយគ្នានោះដែរ អាជ្ញាធរប្រស៊ីលក្នុងតំបន់កើតហេតុបានបង្ហាញក្តីព្រួយបារម្ភថា ចំនួនមនុស្សស្លាប់អាចនឹងកើនឡើងខ្ពស់ថែមទៀត ដោយសារតែជនរងគ្រោះប្រមាណ២៧៦នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួន បើទោះជាក្រុមសង្រ្គោះក៏បានរកឃើញអ្នកនៅរស់រាន្តមានជីវិតចំនួន១៩២នាក់ផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner