គ្រោះរញ្ជួយដីក្នុងកម្រិត៥,៣រ៉ិកទ័រវាយប្រហារប្រទេសជប៉ុន ប៉ុន្តែមិនមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិឡើយ

ជប៉ុន៖ គ្រោះរញ្ជួយដីកម្រិតមធ្យម៥,៣ រ៉ិកទ័របានធ្វើការវាយប្រហារប្រជុំកោះ ឈីបបា ប៉ុន្តែពុំមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិឡើយ នេះបើតាមការបញ្ជាក់របស់ទីភ្នាក់ងារអាកាសធាតុជប៉ុននៅក្នុងថ្ងៃ អង្គារ៍នេះ។ រហូតមកទល់ពេលនេះ ពុំទាន់មានសេចក្តីរាយការណ៍អំពីទំហំនៃការខូតខាត ឬមនុស្សរងរបួស ដោយសារគ្រោះមហន្តរាយការណ៍ខាងលើនៅឡើយទេ។

បើតាមទីភ្នាក់ងារឧតុនិយមជប៉ុន JMA បានឱ្យដឹងថា គ្រោះរញ្ជួយដីនេះ បានកើតឡើងនៅម៉ោង១២និង៤២នាទីថ្ងៃអង្គារ៍នេះ (ម៉ោងក្នុងតំបន់) នៅឯតំបន់ ឆ្នេរសមុទ្រភាគខាងកើតប្រជុំកោះ ឈីបបា ជាមួយនឹងជម្រៅ៤០គីឡូម៉ែត្រទៅក្នុងដី។

ស្របពេលជាមួយគ្នានេះដែរ ក្រុមឃ្លំាមើលថាមពលនុយក្លេអ៊ែររបស់ជប៉ុន ក៏មិនបានរាយការណ៍អំពីផលប៉ះពាល់ដល់រោងចក្រនុយក្លេអ៊ែរនៅក្នុងតំបន់ផងដែរ ក្នុងនោះរួមមានរោងចក្រថាមពលនុយក្លេអ៊ែរ ហាម៉ាអូកា នៅប្រជុំកោះ ស៊ីហ្ស៊ូកា ឬក៏រោងចក្រថាមពលនុយក្លេអ៊ែរ ត្កៃ នៅប្រជុំកោះ អ៊ីបារ៉ាគី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner