កូរ៉េខាងត្បូងបរាជ័យក្នុងការបង្កើតភ្លៀងសិប្បនិម្មិត ដោះស្រាយបញ្ហាការបំពុលខ្យល់

កូរ៉េខាងត្បូង៖ សារព័ត៌មាន scmp បានចេញផ្សាយកាលពីម្សិលមិញថា កូរ៉េខាងត្បូងបានព្យាយាមបង្កើតភ្លៀងសិប្បនិម្មិតដើម្បីដោះស្រាយបញ្ហាការបំពុលខ្យល់ក្នុងប្រទេសនេះ ប៉ុន្តែបែរជាទទួលបរាជ័យទៅវិញ។ ការសាកល្បង ខណៈដែលការបំពុលខ្យល់អាកាសបានបង្កឲ្យមានការព្រួយបារម្ភខ្លាំងសម្រាប់ប្រជាជនកូរ៉េខាងត្បូងដែលចាប់ផ្ដើមកើតឡើង កាលពីដើមខែមករា ២០១៩មកម្ល៉េះ។

ដើម្បីដោះស្រាយបញ្ហា រដ្ឋាភិបាលបានសម្រេចបង្កើតភ្លៀងសិប្បនិម្មិត ក្នុងនោះ អាជ្ញាធរជំនាញបានបញ្ជូនយន្ដហោះទៅកាន់អាកាសដើម្បីបាចសារធាតុម្យ៉ាង គេហៅថា silver iodide ឬ អ៊ីយ៉ូតប្រាក់ ហើយសង្ឃឹមថានឹងមានភ្លៀងធ្លាក់ ប៉ុន្តែទទួលបរាជ័យ ហើយត្រូវបានជូនដំណឹងពីបរាជ័យនេះ កាលពីម្សិលមិញ។

រដ្ឋាភិបាលកូរ៉េខាងត្បូង ក្រោមរដ្ឋបាលដឹកនាំរបស់លោកប្រធានាធិបតី Moon Jae-in កំពុងណែនាំឲ្យមន្ត្រីយកចិត្តទុកដាក់ខ្ពស់ដើម្បីរកវិធីដោះស្រាយបញ្ហានេះ ដោយលោកចាត់ទុកថាជាគ្រោះធម្មជាតិ។ សូមរម្លឹកថា កាលពីឆ្នាំមុន កូរ៉េខាងត្បូងបានបិទរោងចក្រថាមពលដើរដោយធ្យូងថ្មចំនួន៥ ដើម្បីចូលរួមពង្រឹងគុណភាពខ្យល់ក្នុងប្រទេស៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner