ប្រទេសថៃរំពឹងថា ទទួលទេសចរអន្តរជាតិជាង៤១លាននាក់ មានចំណូលជិត៧ម៉ឺនលានដុល្លារអាម៉េរិកក្នុងឆ្នាំ២០១៩

ថៃ៖ ថៃរំពឹងថា ទេសចរអន្តរជាតិ៤១,១លាននាក់ នឹងមកកម្សាន្តនៅក្នុងប្រទេសនេះ សម្រាប់ឆ្នាំ២០១៩ ដោយនឹងទទួលចំណូលមានប្រមាណ២,២១ទ្រីលានបាត ឬ ៦៩៩៤៤ ២៩០ ០០០ ដុល្លារអាម៉េរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី២៩ មករា ២០១៩នេះ ដោយបានដកស្រង់សម្តីរបស់រដ្ឋមន្ត្រីទេសចរ និងកីឡានៃប្រទេសថៃ។

លោក Weerasak Kowsurat បាននិយាយដែរថា ថៃគឺជាប្រទេសដែលទទួលបានការចាប់អារម្មណ៍មកលេងដ៏ធំលំដាប់ទី៤ នៅលើពិភពលោក ដោយកាលពីឆ្នាំ២០១៨ មានទេសចរអន្តរជាតិ៣៨,១លាននាក់ បានមកដល់ទឹកដីថៃ ដែលបាននាំចំណូកប្រមាណ២,០១ទ្រីលានបាត ហើយគ្រោងនឹងកើនឡើងពី ៧,៥ភាគរយ ទៅ១០ភាគរយ នៅឆ្នាំ២០១៩។

សារព័ត៌មានបាងកកប៉ុស្តិ៍បានឲ្យដឹងដែរថា ជាមួយនឹងចំណូលចូលជាតិជិត៧ម៉ឺនលានដុល្លារអាម៉េរិក ក្នុងវិស័យទេសចរណ៍នេះ ធ្វើឲ្យថៃនៅតែបន្តក្លាយជាប្រទេសរីកលូតលាស់សេដ្ឋកិច្ចពឹងលើវិស័យទេសចរណ៍ខ្លាំងទៀត ក្នុងឆ្នាំនេះ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner