ដាក់ជើងចុះជ្រែងម៉ូតូមិនប្រយ័ត្នចូលក្នុងកាំកង់រ៉ឺម៉កដឹកដែក បណ្តាលឲ្យបាក់ស្មងជើងម្ខាង

ភ្នំពេញ៖ បុរសម្នាក់បានបាក់ស្នងជើងស្តាំ ពេលដែលកំពុងជិះម៉ូតូលើផ្លូវកំពុងកកស្ទះ ហើយទម្លាក់ជើងជ្រែងទប់ម៉ូតូ មិនប្រយ័ត្នក៏ចូលក្នុងកាំកង់រ៉ឺម៉ដឹកដែក កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅតាមផ្លូវបេតុង ក្នុងភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ។ ជនរងគ្រោះឈ្មោះ ចាន់ ប៊ុនធឿន ភេទប្រុស អាយុ៦២ឆ្នាំ បម្រើការនៅមណ្ឌលព្រៃស្ពឺ មានទីលំនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ 

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូចេញពីផ្ទះក្នុងគោលបំណងឆ្ពោះទៅកន្លែងធ្វើការងារ ធ្វើដំណើរកាត់តាមផ្លូវបេតុងខាងលើ ពីកើតទៅលិច ពេលដែលកំពុងកកស្ទះចរាចរណ៍ ជនរងគ្រោះបានទម្លាក់ជើងស្តាំចេញពីឈ្នាន់ដើម្បីទប់ជ្រែងម៉ូតូ គាប់ជួនក៏ចូលកាំកង់រ៉ឺម៉កដឹកដែក ដែលក្នុងបើកស្របទិសនៅខាងស្តាំម៉ូតូជនរងគ្រោះ បណ្តាលខ្ទាស់បាក់ស្មងជើងស្តាំតែម្តង។

ក្រោយកើតហេតុ ដោយទាំងជនរងគ្រោះ និងអ្នកបើកបររ៉ឺម៉កដឹកដែក ជាអ្នកស្គាល់គ្នា ទើបសុំប៉ូលិសទៅរៀងខ្លួន ហើយជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យ ដោយមិនចាំបាច់ដោះស្រាយអ្វីនោះទេ៕ម.ន

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner