តំបន់ខ្លះនៅប្រទេសចិន ចាប់ផ្តើមតុបតែងលម្អអបអរសាទរបុណ្យចូលឆ្នាំថ្មីហើយ
អត្ថបទដោយ៖
ហេង វណ្ណា
ចិន៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មានចិននានា បានឲ្យដឹងថា ពេលនេះ នៅតំបន់មួយចំនួនក្នុងប្រទេសចិនចាប់ផ្តើមតុបតែងលម្អផ្ទះ ឬនៅតាមទីតាំងផ្សេងៗ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីរបស់ខ្លួន នាពេលខាងមុខនេះ។ តាមដងផ្លូវក្រុងហុងកុងត្រូវបានតុបតែងលម្អដោយរូបសត្វជ្រូកស្អាតៗ ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ។

ក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខិតជិតចូលមកដល់ អ្នកក្រុងChongqing ជាច្រើនបាននាំគ្នាទៅទិញទំនិញសម្រាប់អបអរបុណ្យចូលឆ្នាំថ្មី មានទាំងផ្ទាំងក្រដាសសរសេរពាក្យជូនពរ និងចង្កៀងគោមសម្រាប់តុបតែងជាដើម។ បន្ទាប់ពីបានចំណាយពេលអស់៣ខែ សួនទឹកផុសBaotuquan ក្រុង Jinan ត្រូវបានតុបតែងលម្អដោយចង្កៀងគោមគ្រប់ពណ៌ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន៕ម.ន















ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។